គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន ~ គេហទំព័រ នគរខ្មែរ -->
សូមស្វាគមន៍ គេហទំព័រ នករខ្មែរ​ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tele: 0976887728
សូមស្វាគមន៍ www.knkndaily.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 0976887728

គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ វាយប្រហារលើភាគខាងត្បូង ប្រទេសហ្វីលីពីន

ចំនួនអ្នកទស្សនា : Views

(ម៉ានីល)៖ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។

តាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ ៧០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Sarangani នៃកោះ Mindanao។ គ្រោះរញ្ជួយដីនេះដែរមិនបានបង្កឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិ ទេ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីនដែលមានទីតាំងភូមិសាស្ត្រនៅតាមបណ្ដោយខ្សែក្រវាត់ ភ្នំភ្លើងប៉ាស៊ីហ្វិក លាតសន្ធឹងចាប់ពីប្រទេសជប៉ុន កាត់តាមតំបន់អាស៊ីអាគ្នេយ៍ និងនៅទូទាំងអាងប៉ាស៊ីហ្វិកទាំងមូល។ កាលពីខែធ្នូ ឆ្នាំ២០២៣ គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ ក៏ធ្លាប់វាយប្រហារលើកោះ Mindanao ផងដែរ ដោយនៅពេលនេះបានបង្ខំឱ្យមាន ការប្រកាសអាសន្នពីរលកស៊ូណាមិរយៈពេលខ្លី និងបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់៕

0 Comments:

Post a Comment

KKK
Share This