គេហទំព័រ នគរខ្មែរ -->
សូមស្វាគមន៍ គេហទំព័រ នករខ្មែរ​ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tele: 0976887728
សូមស្វាគមន៍ www.knkndaily.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 0976887728

ចេញឈើ ស្ងាត់ៗរបស់ ក្រុមហ៊ុន ណេងណា តាមឡានវ៉េអងមួយខ្សែ យកលុយ ចាយ បុណ្យភ្ជុំបិណ្ឌ ហើយឬ ?

ចំនួនអ្នកទស្សនា : Views

     ចេញឈើ ស្ងាត់ៗរបស់  ក្រុមហ៊ុន ណេងណា តាមឡានវ៉េអងមួយខ្សែ យកលុយ ចាយ បុណ្យភ្ជុំបិណ្ឌ ហើយឬ ?



  មណ្ឌលគិរី ÷  រថយន្តធុនធំប្រភេទវ៉េអងជាច្រើនគ្រឿង ត្រូវគេរាយការណ៍ថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី 1 តុលា ឆ្នាំ 2026 នេះ បានដឹកឈើជន្លង់ម្រេចចេញពីក្រុមហ៊ុនមួយឈ្មោះ "ណេងណា" ដែលមានមូលដ្ឋាននៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

   លោក អ៊ូ សុភក្ដី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានឱ្យដឹងថា ពិតជាមានការនាំឈើចេញពីក្រុមហ៊ុន ណេងណា មែនចំនួន6រថយន្ត ដែលឈើទាំងនោះមានលិខិតដឹកជញ្ជូន ឬ(PC) ត្រឹមត្រូវ ។ យ៉ាងណាមានសេចក្ដីរាយការណ៍ថា រថយន្តខាងលើត្រូវបានឃាត់នៅស្រុកស្នួលខេត្តក្រចេះ ដោយកម្លាំងនគរបាលសេដ្ឋកិច្ច និងអាវុធហត្ថ ហើយបានប្រគល់ឲ្យខាងជញ្ជីងថ្លឹងរថយន្តចាត់ការបន្ត។ ជាមួយគ្នាក៏មានការលើកឡើងដោយជំរុញឲ្យសមត្ថកិច្ចដើមទី ត្រួតពិនិត្យផ្ទៀងផ្ទាត់ឲ្យបានហ្មត់ចត់ មុនពេលអនុញ្ញាតឱ្យចាកចេញ។ 

      សូមបញ្ជាក់ថា កាលពីចុងខែកញ្ញាកន្លងទៅ ភ្នាក់ងារព្រៃឈើខេត្តត្បូងឃ្មុំបានឆ្មក់ឃាត់រថយន្តរបស់ក្រុមហ៊ុន ណេងណា នេះចំនួន 2 គ្រឿងនៅស្រុកមេមត់ ពេលប្រុងបត់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកកូនជ្រូក ដោយរកឃើញឈើជាច្រើន ផ្ទុកលើសលិខិតអនុញ្ញាត ហើយបានតម្រូវឲ្យបង់ផាកពិន័យចំនួន 100 លានរៀល ៕



លោក សែ សុឃន អគ្គនាយករងគយកម្ពុជា បដិសេធដាច់អហង្ការ លើករណីតុលាការរដ្ឋ

ចំនួនអ្នកទស្សនា : Views

 


លោក សែ សុឃន អគ្គនាយករងគយកម្ពុជា បដិសេធដាច់អហង្ការ លើករណីតុលាការរដ្ឋ



      លោក សែ សុឃន អគ្គនាយករងគយកម្ពុជា បដិសេធដាច់អហង្ការ លើករណីតុលាការរដ្ឋ Victoria ប្រទេសអូស្រ្តាលី ចោទប្រកាន់ពីបទ «រំលោភបំពានផ្លូវភេទលើក្មេងប្រុស» នៅតំបន់ឆ្នេរសមុទ្រសាធារណៈ 


តែករណីនេះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សែ សុឃនដែលជាជនត្រូវចោទ បានចេញមកបដិសេធយ៉ាងដាច់អហង្ការ​ និងអះអាងថា លោកកំពុងរង់ចាំតស៊ូ ក្តីប្រឆាំងនឹងបទចោទប្រកាន់ទាំងនេះ ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយស។


លោក សែ សុឃន សសេររថា៖ «ខ្ញុំបាទសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចេញផ្សាយថា រូបខ្ញុំត្រូវបានតុលាការរដ្ឋវិកតូរីយ៉ា (Victoria) នៃប្រទេសអូស្ត្រាលី ចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារា កើតចេញពីហេតុការណ៌ កើតឡើងកាលពីប៉ុន្មានឆ្នាំមុននៅកំពង់ផែតំបន់ឆ្នេរសមុទ្រ Mordialloc នៃទីក្រុងមែលប៊ន (Melbourne) ដែលជាទីកន្លែងសាធារណៈដ៏ពេញនិយមមួយ។


ខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ។ ការចោទប្រកាន់ទាំងនេះ គឺមិនពិតឡើយ។ បច្ចុប្បន្នខ្ញុំកំពុងរង់ចាំតស៊ូក្តីប្រឆាំងនឹងបទចោទប្រកាន់ទាំងនេះ ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសរបស់ខ្ញុំ។ ដោយសាររឿងកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ខ្ញុំសូមមិនផ្តល់អត្ថាធិប្បាយបន្ថែមទៀតនៅពេលនេះទេ។

​អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន»។



តាមសារព័ត៌មានបរទេស បច្ចុប្ប​ន្នលោក សែ សុឃន កំពុងស្នាក់នៅប្រទេសអូស្ត្រាលី ដើម្បីតតាំងរឿងក្តីនេះ ដែលសវនាការរបស់លោកត្រូវបានកំណត់នៅខែវិច្ឆិកាខាងមុខ។

ចំនួនអ្នកទស្សនា : Views

 នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត  គុណ  ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនកងពលធំអន្ដរាគមន៍លេខ ២ នៅខេត្តសៀមរាប។


ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត  គុណ  ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់វីរកងទ័ពទាំងអស់។ 

ឯកឧត្ដមបណ្ឌិត  គុណ  ញឹម ក៏បានថ្លែងនូវការគោរពដឹងគុណជូនដល់វីរកងទ័ពទាំងអស់របស់កម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងសមរភូមិប្រយុទ្ធទល់នឹងអំពើឈ្លានពានយ៉ាងកម្រោលទាំង ២លើក ពីសំណាក់យោធាថៃ និងការបន្តឈរជើងយ៉ាងអង់អាច ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីការពារបូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋ។ ថ្វីត្បិតចាប់ពីការអនុវត្តបទឈប់បាញ់នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ មានភាពស្ងប់ស្ងាត់ ប៉ុន្តែវីរកងទ័ពកម្ពុជា ក៏នៅតែបន្តឈរជើងប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចនៅតាមបណ្ដោយព្រំដែន។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា ការនាំយកអំណោយពេលនេះ ក៏ដូចជាពេលកន្លងមក ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងស្មារតីគាំទ្រ និងការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ដើម្បីលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជាទាំងអស់។

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និង លោកជំទាវបណ្ឌិត សម្រាប់ឧបត្ថម្ភជូនកងពលធំអន្ដរាគមន៍លេខ ២ រួមមាន៖ អង្ករ ៥ តោន, ត្រីខកំប៉ុង ១០០ កេស, មីកញ្ចប់ ៥០០ កេស, អាហារកំប៉ុង ៥១៦ កំប៉ុង, ទឹកសុទ្ធ (៥០០ml) ២០០ កេស, ទឹកដោះគោខាប់ ៥០ កេស, Milk Tea សម្រាប់ឆុង ៥០ កេស, ទឹកក្រូច V-Cola ១៣០ កេស, កាហ្វេ 3 in 1 ២០ កេស, ស្ករស ៥០០ គ.ក្រ, អំបិល ៦៣០ កញ្ចប់, សាច់បង្កក ៣ តោន, សាច់ក្រក ៥០០ គ.ក្រ, បារី ៣០០ កេស (20,130 សុង), Berocca ៧១៩ ទីប, ថ្នាំបំបាត់ការឈឺចាប់ ៣៥ ប្រអប់, ថ្នាំបាញ់មូស ៦ កេស, ម្ទេសក្រៀម ១០ កេស, Kit តូច (នំប្រៃ ២កញ្ចប់+ទឹកដោះគោខាប់ ៤កំប៉ុង) ២០០ ឈុត, គ្រែដែក ២ ជាន់ ១៣៨ ឈុត, ក្រណាត់ ៦០ដុំ និងសម្លៀកបំពាក់ ៥០កេស  ព្រមទាំងថវិកាមួយចំនួន។

គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃមកលើកម្ពុជាកន្លងមក សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងតែនាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ មធ្យោបាយធ្វើដំណើរ និងថវិកាមួយចំនួន ប្រគល់ជូនវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធ សម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី សរុបចំនួន ១២លើក។ កាលពីខែកក្កដាកន្លងទៅ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានចុះទៅសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដល់គ្រួសារយុទ្ធជនពលី, យុទ្ធជនរងរបួសក្នុងសមរភូមិក្នុងពេលសង្គ្រាមឈ្លានពានរបស់កងទ័ពថៃកន្លងមក និងយុទ្ធជនកំពុងឈរជើងប្រចាំការនៅសមរភូមិមុខ សរុបចំនួន ២៤១ គ្រួសារ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បន្ថែមលើនេះ សមាគមក៏បាននាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៨លើក ស្មើនឹងចំនួន ២០ ៤៤៦ គ្រួសារ ផងដែរ។ សមាគម នឹងបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និង លោកជំទាវបណ្ឌិត ឧបត្ថម្ភជូនវីរកងទ័ពនិងប្រជាពលរដ្ឋភៀសសឹកបន្ថែមទៀតនាពេលអនាគត។


ចំនួនអ្នកទស្សនា : Views

 


លោក ព្រាប គារ៉ាត កម្លាំងគយចល័តដឹកនាំ

ចុះបង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងនៅច្រកបាក់ដៃ 




   អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នូវវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងបន្ទាប់ពីបានទទួលព័ត៌មានពីបណ្ដាញសម្ងាត់មកថា មានទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម តាមច្រកបាក់ដៃ ចំនួន២គ្រឿង មិនបានធ្វើការប្រកាសបំពេញបែបបទនាំចូលដល់មន្ត្រីការិយាល័យគយមាត់ច្រក ឱ្យបានត្រឹមត្រូវនៅឡើយ។


មន្ត្រីនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកជាសេនាធិការ ក្រុមអន្តរាគមន៍ពិសេស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករ បាក់ដៃ ខេត្តតាកែវ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថ ខេត្តតាកែវ ក្រោមការសម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំផ្ទាល់ដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះទៅដល់ទីតាំងដែល បណ្ដាញរាយការខាងលើមានចម្ងាយប្រមាណ ៧ទៅ៨ គីឡូម៉ែត្រពី មាត់ច្រកទ្វេភាគីបាក់ដៃ ខេត្តតាកែវ ដើម្បើធ្វើអនុលោមភាពទំនិញ។


កម្លាំងមានសមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យទៅលើទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម ចំនួន២គ្រឿង និងបានរកឃើញមានទំនិញចម្រុះ ចំនួនមួយភាគធំ មិនបានប្រកាសបំពេញបែបបទនាំចូលនៅ ការិយាល័យគយនិងរដ្ឋាករ បាក់ដៃ ឱ្យបានត្រឹមត្រូវនៅឡើយ។


បច្ចុប្បន្នមធ្យោបាយដឹកជញ្ជូនទាំងពីរគ្រឿងនិងទំនិញល្មើស សមត្ថកិច្ចចម្រុះបានប្រគល់ឱ្យទៅម្ចាស់ទទួលខុសត្រូវ ក្នុងការថែរក្សាទុក មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីរង់ចាំ ការសម្រចដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕


ចំនួនអ្នកទស្សនា : Views

 ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត គុណញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជាប្រមូលបាន ៦ ២៧៨,២ ប៊ីលានរៀល (ប្រមាណជាង១៥៦៣លានដុល្លារអាម៉េរិក)​ក្នុងឆ្នាំឆមាសទី១។ ចំណូលនេះ  កើន៤,៥ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥។



បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ ក្នុងចំណោមចំណូលជាតិទាំងជាង១៥០០លានដុល្លារ ដែលប្រមូលបាននេះ គឺមាន៣៨ភាគរយ បានពី ទំនិញចម្រុះ, ប្រមាណ៣៥ភាគរយ បានពីការនាំចូលយានយន្តនិងគ្រឿងចក្រប្រមាណ១៨,៥ភាគរយ ជាចំណូលបានពីការនាំចូលប្រេងឥន្ធនៈនិងថាមពល។ ដោយឡែក ចំណូលប្រមាណ៧,៥ភាគរយ បានពីសម្ភារសំណង់និងកម្រៃផ្សេងៗ។


រចនាសម្ព័ន្ធនៃការប្រមូលចំណូលពន្ធគយមានការប្រែប្រួលគួរឱ្យកត់សម្គាល់នៅក្នុងឆមាសទី១នេះ។ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  បានលើកឡើងថា ចំណូលពីប្រេងឥន្ធនៈនិងឧស្ម័ន គឺបានថយចុះ ដែលបណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ មក។ ដ្បិតប្រភេទចំណូលនេះថយចុះ ប៉ុន្តែចំណូលពីក្រុមទំនិញចម្រុះ គឺមានកំណើនទៅវិញ។


លោក គុណ ញឹម បានបញ្ជាក់ថា ៖ « នេះ ជាលទ្ធផល​នៃការ​អនុវត្តវិធានការមុតស្រួចស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា....៕






ចំនួនអ្នកទស្សនា : Views

   អំណាច លោកសុង ម៉ាឡៃ និងលោករឹម លឹមសេង ជាអ្នកបើភ្លើងខៀវ ឲ្យសាឡង់ របស់ជនជាតិវៀតណាម មកបូមខ្សាច់ តាមដងទន្លេមេគង្គក្រោម ស្ថិតនៅក្នុងស្រុកពាមជរខេត្តព្រៃវែង !

     


   ខេត្តព្រៃវែង ច្រកទ្វាព្រំដែនអន្តរជាតិក្អមសំណ  លោកសុង ម៉ៃឡៃ ប្រធានការិយាល័យគយនិងរដ្ឋករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ និងលោករឹម លឹមសេង ជាប្រធានច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ។ លោកសុង ម៉ាឡៃ និងលោករឹម លឹមសេង គឺជាបុគ្គលដែលមានអំណាចគ្រប់គ្រាន់ ក្នុងការអនុញ្ញាតិ ឬមិនអនុញ្ញាតិ អោយទំនិញគ្រប់ប្រភេទ ដឹកជញ្ជូន ឆ្លងដែន ចេញចូល តាមច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ តាមទូកកប៉ាល់សាឡង់ ឬតាមរម៉កម៉ូតូ រថយន្តជាដើម ។


ជាក់ស្តែងកាលពីរាត្រីថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦កន្លងទៅថ្មីៗនេះ  កម្លាំងសមត្ថកិច្ចចម្រុះ នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានឃាត់សាឡង់បូមខ្សាច់វៀតណាម ១ គ្រឿង បន្ទាប់ពីទទួលបានព័ត៌មានថា លួចឆ្លងព្រំដែនតាមផ្លូវទឹកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ»  ដោយមិនបានបំពេញបែបបទនាំចូលត្រឹមត្រូវតាមច្បាប់។ លោក ព្រាប គារ៉ាត់ អនុប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបអំពើរត់ពន្ធទូទាំងប្រទេស នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលដឹកនាំប្រតិបត្តិការផ្ទាល់ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ លោក គន់ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង ការណែនាំរបស់លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបបទល្មើសរត់ពន្ធ។


   លោកបានបញ្ជាក់ថា កម្លាំងជំនាញគយ បានសហការជាមួយស្នាក់ការនគរបាលអន្តោប្រវេសន៍កោះរកា កងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថផ្ទៃប្រទេស និង ស្ថិតក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ចុះឃាត់សាឡង់បូមខ្សាច់ពាក់ស្លាកលេខ HN-2607 នៅចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ពីច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ខណៈកំពុងធ្វើដំណើរឆ្ពោះទៅតំបន់កោះធេង តាមដងទន្លេមេគង្គក្រោម ស្ថិតនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង កាលពីរាត្រីថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦។


    តាមការបញ្ជាក់របស់ លោក ព្រាប គារ៉ាត់ អ្នកបើកបរ សាឡង់ឈ្មោះ Nguyen Van Thanh អាយុ ៤៤ ឆ្នាំ សញ្ជាតិវៀតណាម បានសារភាពថា ខ្លួនបានបើកសាឡង់ពីប្រទេសវៀតណាមចូលមកកម្ពុជា ដោយមិនបានបំពេញបែបបទនាំចូលត្រឹមត្រូវតាមច្បាប់នោះឡើយ។ បន្ទាប់ពីការត្រួតពិនិត្យ សមត្ថកិច្ចបានសម្រេចនាំយកសាឡង់ទៅរក្សាទុកជាបណ្តោះអាសន្ន និង កសាងសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ទាក់ទិននិងជុំវិញខាងលើនេះ បើយោងតាម ប្រភពច្បាស់ការមួយ បានបង្ហើបអោយដឹងថា? លោកសុង ម៉ាឡៃ និងលោករឹមលឹមសេង គឺជាអ្នកបើភ្លើងខៀវ ឲ្យសាឡង់ របស់ជនជាតិវៀតណាម ឆ្លងដែនមកបូមខ្សាច់ នៅចំនុចភូមិសាស្ត្រខាងលើនេះ ។ប្រភពដ៍ដែរ បានឲ្យដឹងទៀតថា? សាឡង់របស់ជនជាតិវៀតណាមខាងលើនេះ ត្រូវបានកងកម្លាំងសមត្ថកិច្ច ច្រកទ្វារទ្វេភាគី «កោះរកា-ក្អមសំណ» ជាអ្នកចាប់ឃាត់ ឲ្យលោកព្រាប គារ៉ាត់ អនុប្រធាននាយកដ្ឋានបង្ការ និង បង្ក្រាបអំពើរត់ពន្ធទូទាំងប្រទេស នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។


  សូមជម្រាបបន្ថែមផងដែលថា នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦នេះ លោកសុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋករច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បណ្តាញសារព័ត៌មានសាន់ដេ មិនអាចសូមការបំភ្លឺ លំអិតបាននោះទេ? ដោយលោកសុង ម៉ាឡៃ បានបញ្ជាក់យ៉ាងខ្លីតាមទូរស័ព្ទថា ខ្ញុំឃើញតែលេខទូរស័ព្ទ និងសំឡេងរបស់លោក ខ្ញុំមិនដឹងថាលោកជាអ្នកកាសែតពិត ឬមិនពិតនោះទេ?។ ចំណែកលោករឹម លឹមសេង ប្រធានច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បណ្តាញសារព័ត៌មានសាន់ដេ មិនអាចសូមការទំនាក់ទំនង បកស្រាយបំភ្លឺលំអិតបាននោះទេ?ដោយសារតែទូរស័ព្ទ របស់លោករឹម លឹមសេង ចុចចូលជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល។ ជុំវិញករណីខាងលើនេះ បណ្តាញសារព័ត៍មានសាន់ដេ និងរង់ចាំការបកស្រាយបំភ្លឺលំអិត គ្រប់ភាគីពាក់ព័ន្ធ...៕


មន្ត្រីគយចល័តតំបន់២ស្នាក់ការក្នុងស្រុកកណ្តាលស្ទឹង ជាកុងត្រូល ដុសស្លែ មិនចាំត្រួតពិនិត្យឯកសារផ្ទៀងផ្ទាត់ទំនិញ គឺចាំតែទទួលលុយបាយទឹកទេឬ?

ចំនួនអ្នកទស្សនា : Views

  មន្ត្រីគយចល័តតំបន់២ស្នាក់ការក្នុងស្រុកកណ្តាលស្ទឹង ជាកុងត្រូល ដុសស្លែ មិនចាំត្រួតពិនិត្យឯកសារផ្ទៀងផ្ទាត់ទំនិញ គឺចាំតែទទួលលុយបាយទឹកទេឬ?



   ស្នាក់ការគយចល័តតំបន់២មួយកន្លែងប្រចាំនៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងបំពេញបេសកកម្មយ៉ាងមមាញឹក ទាំងថ្ងៃទាំងយប់ ចាំតែទទួលលុយថ្លៃបាយទឹក និងទទួលទូរស័ព្ទពីក្រុមអាជីវកររកសុីដឹកជញ្ជូនទំនិញ ដើម្បីកត់ស្លាកលេខរថយន្ត ប្រភេទរថយន្ត ប្រភេទទំនិញ ដែលក្រុមឈ្មួញតូចធំ ធ្វើសកម្មភាពដឹកជញ្ជូនពីព្រំដែនប្រទេសវៀតណាមចូលពីតាមច្រកទ្វារព្រំដែននានា មកក្រុងភ្នំពេញ ដោយមិនខ្វល់ពីវិធានការមុតស្រួចរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានណែនាំឲ្យធ្វើការបង្ការ និងបង្ក្រាបអំពើគេចពន្ធគ្រប់ប្រភេទនោះឡើយ។


បើតាមការឲ្យដឹងពីក្រុមអាជីវកររកសុីដឹកទំនិញឆ្លងដែនតាមផ្លូវជាតិលេខ២ឲ្យដឹងថាពួកគាត់ត្រូវរាយការណ៍ជាមុនតាមទូរស័ព្ទទៅមន្ត្រីគយចល័តតំបន់២ ប្រចាំការនៅស្នាក់ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ដើម្បីសុំបើកផ្លូវ ឬត្រូវចូលទៅបង់លុយយថ្លៃបាយទឹកតិចច្រើនទៅតាមប្រភេទទំនិញ ឬរថយន្តតូចធំដែលមន្ត្រីគយបានកំណត់ ដោយមិនអាចកុហក់ ឬគេចវេសឡើយ។ ដោយឡែកសម្រាប់ក្រុមហ៊ុនធំៗដែលមានអំណាចខាងម៉ៅការដឹកទំនិញឆ្លងដែនចូលកម្ពុជាវិញ គេមិនបង់លុយផ្ទាល់ដៃទេ ដោយគេរាយការណ៍កត់ធ្វើបញ្ជីសរុប សម្រាប់ទូទាត់ជាប្រចាំសប្តាហ៍ ឬប្រចាំខែ។


មួយថ្ងៃៗគេឃើញក្រុមអាជីវករដឹកទំនិញឈប់រថយន្ត បន្តកន្ទុយគ្នាចូលទៅបង់លុយថ្លៃបាយទឹកជាហូរហែឥតដាច់នៅស្នាក់ការគយចល័តតំបន់២ក្នុងស្រុកកណ្តាលស្ទឹង។ បើតាមការឲ្យដឹងពីក្រុមអាជីវករ ថ្លៃបាយទឹករបស់លោកមន្ត្រីគយចល័តស្នាក់ការខាងលើនេះសម្រាប់រថយន្តសាំងយ៉ុង ឬរថយន្តតួរីស្តគឺតម្លៃចាប់ពី៧មុឺនទៅ១៥ឬ ២០មុឺនរៀល។ រីឯរថយន្តធំៗ តម្លៃចាប់ពី៣០មុឺនដល់៦០មុឺនរៀល ដោយគិតតាមប្រភេទទំនិញ។ បើជាទំនិញពិសេសហាមឃាត់ ឬគ្រឿងអេឡិចត្រូនិក។ល។ ថ្លៃបាយទឹកលោកមន្ត្រីគយ នឹងកើនឡើងកាន់តែខ្ពស់ថែមទៀតទៅតាមការចរចាជាក់ស្តែង។


គួរបញ្ជាក់ដែរថា កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ មន្ត្រីគយនៃនាយកដ្ឋានបង្ការ និងបង្រ្កាបទំនិញគេចពន្ធ បានចុះទៅត្រួតពិនិត្យអនុលោមភាពទំនិញនៅក្នុងឃ្លាំងចំនួន៣ នៅច្រកទ្វារព្រំដែនភ្នំឌិន ដោយរកឃើញទំនិញហាមឃាត់នាំចូល ទំនិញគេចពន្ធជាច្រើនប្រភេទ និងប្រេងកែច្នៃក្លែងក្លាយជាង២០០ធុង។ ហើយនៅដើមខែមិថុនា​នេះដែរ ទំនិញចម្រុះជាង១០តោនបង់ពន្ធមិនគ្រប់ និងសាច់បង្កកជាង៣តោន ត្រូវបានរកឃើញដោយគណៈបញ្ជាការឯកភាពស្រុកអង្គបុរី ថាបាននាំចូលដោយខុសច្បាប់តាមច្រកព្រំដែនបាក់ដៃ។

 

ក្រុមអាជីកររកសុីដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវជាតិលេខ២លើកឡើងថា ដរាបណាមេគយចល័តតំបន់២នៅតែចិញ្ចឹមចិត្ត ប្រើគោលការ​ណ៍ "ច្រវ៉ាចញ្ចឹមឆ្តោ" នោះថវិកាចំណូលជាតិច្រើនសន្ធឹកសន្ធាប់ នឹងត្រូវបាត់បង់ធ្លុះធ្លាយចូលលើហោប៉ៅមន្ត្រីគយធ្វើមានបានផ្ទាល់ខ្លួន ក្រោមហេតុផលថ្លៃបាយទឹកគ្មានវិក័យបត្រពន្ធគយត្រឹមត្រូវនេះឯង។


ករណីខាងលើនេះ មិនអាចសុំការបកស្រាយពីលោកប្រធានគយចល័តប្រចាំស្នាក់ការផ្លូវជាតិលេខ២ក្នុងស្រុកណ្តាលស្ទឹងបានទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនាក់ទំនង....៕

ល្បីហើយរឿងកៅអីនាយខណ្ឌជលផលខេត្តកំពង់ឆ្នាំងដែលកំពុងតែ ប្រណាំងប្រជែងគ្នា អាចបានទៅមន្ត្រីបក្ខពួកនិយមពុករលួយឬបានទៅមន្ត្រីបែបណា!បន្ទាប់ពីលោកលី ឡា ចូលនិវត្តន័?

ចំនួនអ្នកទស្សនា : Views

 ល្បីហើយរឿងកៅអីនាយខណ្ឌជលផលខេត្តកំពង់ឆ្នាំងដែលកំពុងតែ ប្រណាំងប្រជែងគ្នា អាចបានទៅមន្ត្រីបក្ខពួកនិយមពុករលួយឬបានទៅមន្ត្រីបែបណា!បន្ទាប់ពីលោកលី ឡា ចូលនិវត្តន័?


     នៅក្នុងដែនអាណាចក្រ ខេត្ត កំពង់ឆ្នាំងជាដែនដី ភុកទ្រព្យសម្បត្តិដ៏ ថ្លៃថ្លាររបស់កម្ពុជា ផ្នែកមច្ឆជាតិ ទើបមានការប្រគួតប្រជែង ដណ្តើមគ្នាធ្វើធំ ដោយមាន មន្ត្រីខ្លះឡើង ថ្លោះដំណែង ដើម្បីបានមុខតំណែង  ។

    បើតាមប្រភពពីមន្ត្រីជលផលខេត្តបានឲ្យដឹងថា បន្ទាប់ពីលោកលី ឡា ចូលនិវត្តន៍ជាច្រើនខែមកហើយ គេពុំទាន់ឃើញមានលិខិតតែងតាំងមន្ត្រីជលផលណាម្នាក់អោយចូលមកអង្គុយកៅអីខណ្ឌជលផលកំពង់ឆ្នាំងជាផ្លូវការនៅឡើយ ប៉ុន្តែគេដឹងក្រៅផ្លូវការថាមានមន្ត្រី២រូបដែលនឹងត្រូវថ្នាក់លើតែងតាំងជាប្រធានខណ្ឌគឺទី១-លោកអុឹង ជីប៉ោនាយរងខណ្ឌជលផលកំពង់ឆ្នាំងយូរហើយទី២-គឺលោកតាត សីហៈអតីតៈប្រធានផ្នែកជលផលកំពង់ឆ្នាំង ដែលគេដឹងថាមានមិត្តភក្តិជាប្រធានមន្ទីរកសិកម្មខេត្តជួយយោង ហើយដែលទើបតែត្រូវលើកបន្តុបជានាយរងខណ្ឌជលផលកំពង់ឆ្នាំងទទួលបន្ទុកជានាយខណ្ឌជលផលកំពង់ឆ្នាំងស្តីទីទៀតផង។

ប្រភពពីឈ្មួញរកសុីនេសាទត្រីអោយដឹងថា៖ខណៈនេះមជ្ឈដ្ឋានពីឈ្មួញចូលចិត្តនេសាទល្មើសច្បាប់ រកសុីធ្វើយឿត្រីបណ្តាក់ទុនកាប់សម្រាស់បំផ្លាញព្រៃលិចទឹក ឈ្មួញថៅកែធ្វើរបាំងណត៍រ៉ាវប្រវែងរាប់សឹបគីឡូដី ឈ្មួញអូសអ៊ួនល្អកទឹកទន្លេសាបទាំងកណ្តាលរដូវបិទនេសាទ រស់នៅឆ្នុកទ្រូនិងនៅតាមបណ្តោយទន្លេសាបនិងនៅផ្សារក្រោម ពួកគេកំពុងរង់ចាំអ៊ុតមើលថាតើថ្នាក់លើប្រគល់កៅអីខណ្ឌជលផលកំពង់ឆ្នាំង អោយអ្នកមានសមត្ថភាព  ដឹកនាំឬអោយមនុស្សបក្ខពួក ពុករលួយដែលធ្វើអោយគាត់រកសុីល្មើសច្បាប់បានស្រួល?។ឈ្មួញខ្លះលើក

ឡើងថា លោកអ៊ឹង ជីប៉ោ ជានាយរងខណ្ឌយូរហើយ គាត់ហាក់ស្រួលធ្វើការជាមួយដែរ គាត់មានកម្រឹតយល់ដឹងលើជំនាញជលផលគ្រាន់បើដែរ តែបើរឿងរកសុីខុសច្បាប់មិនសូវស្រួលទេ។

។ឈ្មួញបន្តថា ដោយឡែកលោក តាត សីហៈជាអតីត នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ដែលទើបនឹងឡើងជានាយរងខណ្ឌជលផលកំពង់ឆ្នាំងទទួលបន្ទុកជាស្តីទីអាចដោយសារបក្ខពួកខ្នងបង្អែកជាប្រធានមន្ទីរកសិកម្មខេត្តនោះហាក់ជាបុគ្គលបក្ខពួកនិយមក្រាស់ឃ្មឹកណាស់ កន្លងមកនៅផ្នែកគាត់មិនពិបាកធ្វើការជាមួយទេ គាត់កើតជម្ងឺរលួយដល់ឆ្អឹងតាំងពីលោកនៅកាន់ជាប្រធានផ្នែកជលផលកំពង់ឆ្នាំងម៉្លេះ!បើគាត់ឡើងស្រួសរកសុីជាង ។ដូច្នេះចាំមើល!បើលោកអុឹង ជីប៉ោឡើង យើងស្រួលទំនាក់ទំនងមែន តែពិបាករឿងរកសុីខុសច្បាប់បន្តិចហើយ។ប៉ុន្តែបើលោកតាត សីហៈឡើងវិញ មិនបាច់ខ្វល់រឿងច្បាប់ទេបើសែនត្រូវ។

ប្រភពពីមន្ត្រីនៅផ្នែកជលផលកំពង់ឆ្នាំងថា៖រឿងលោកអុឹង ជីប៉ោ ឡើងគឺត្រូវគាំងស្ញេញបាត់ទៅហើយ គេមិនតែងតាំងគាត់ទេ គាត់ចង់ឡើងដោយពឹងលើសមត្ថភាពខ្លួនឯង និងឡើងតាមការផ្តល់សេចក្តីទុកចិត្តរបស់ថ្នាក់លើ សម័យនេះទៅម៉េចរួចបើធ្វើធម្មតាៗ ។ដោយឡែកលោកតាត សីហៈគាត់ជាមិត្តភក្តិ ជិតស្និទ្ធជាមួយ

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ។គាត់ត្រូវគេរៀបចំទុកជាមុនអោយកាន់ដំណែងនាយខណ្ឌរួចទៅហើយ(បក្ខពួកគឺលេខ១)។ហើយបច្ចុប្បន្នលោកតាត សីហៈមានតួនាទីទទួលបន្ទុកស្ដីទីទៀតផងពេលនេះគាត់កំពុងកែរចនាសម្ព័

ន្ធខណ្ឌជលផលកំពង់ឆ្នាំងថ្មីដាក់បក្ខពួកចូលបង្គ្រប់ជើងស្រណុ

កកាច់ជើងត្រុំ ប្រមុំជើងអក កាត់ក្បាលចចក ដកភ្លុកដំរីសារ ណាបង្កលំបាក ជិតរួចទៅហើយ ដាក់ទាំងមន្ត្រីជាប់កិច្ចសន្យាខ្លះចូលអោយមន្ត្រីពេញសិទ្ធិទាត់ខ្យល់ដើម្បីមកជំនួសកន្លែងមន្ត្រីរបស់នាយខណ្ឌចាស់ណាដែលកន្លងមកមិនសូវគោរព និងផ្ដល់តម្លៃឲ្យលោកកាលនៅជានាយផ្នែកនោះទៀតផង។

អ្នកលក់ត្រីនៅផ្សារក្រោមម្នាក់និយាយថា៖កាលពីលោកតាត សីហៈធ្វើជាប្រធានផ្នែកជលផលកំពង់ឆ្នាំង ជនល្មើសបានដៃប្រព្រឹត្តបទល្មើសពេញដងទន្លេ គ្រប់កៀនកោះកន្លុកកន្លៀតណាក៏សុទ្ទតែបទល្មើសដែរ មន្ត្រីជលផលមិនដែលបង្ល្រាបទេបើចុះបង្ក្រាបម្តងៗ គឺជាឡប់ឡែទេពូអើយអាណាមិនស្គាល់ក្រយ៉ៅ? បើគាត់ឡើងធំដល់ម្លឹងមែន អ្នកនេសាទល្មើសច្បាប់ពីសេសអាយ៉ូនថៅកែសម្រាស់ អាយួមថៅកែអួន ថៅកែណត៍រ៉ាងសឹបៗគីឡូម៉ែត្រ ច្បាស់ជាសប្បាយចិត្តណាស់ ឯមច្ឆជាតិរង់ចាំតែវិនាសសូន្យសង្ខា តាមកម្មផលហើយ......៕

ទូរស័ព្ទ 0976887728

ចៅហ្វាយខេត្តបានដឹងទេថា លោក ងួន សុវណ្ណា ហៅអូនធំ បើកល្បែងស៊ីសងគ្រប់ប្រភេទដ៏ធំលេងគគ្រឹកគគ្រេងនៅក្រុងបានលុងទាន?

ចំនួនអ្នកទស្សនា : Views

 ចៅហ្វាយខេត្តបានដឹងទេថា លោក ងួន សុវណ្ណា ហៅអូនធំ បើកល្បែងស៊ីសងគ្រប់ប្រភេទដ៏ធំលេងគគ្រឹកគគ្រេងនៅក្រុងបានលុងទាន?


  ប្រភពច្បាស់ការបានទម្លាយឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្យឡោម ក្រុងបានលុង ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មក ដោយមិនញញើតច្បាប់ និងមិនខ្លាចអាជ្ញាធរមូលដ្ឋានឡើយ។

ប្រភពបានបញ្ជាក់ថា ទីតាំងល្បែងនេះ ត្រូវបានគេរៀបចំឡើងដោយក្រុមបុគ្គលមួយចំនួន ក្នុងនោះមានឧកញ៉ាម្នាក់ឈ្មោះ ឡេង សំណាង រួមជាមួយដៃគូឈ្មោះ ងួន សុវណ្ណា ហៅ អូនធំ ខណៈបុគ្គលម្នាក់ទៀតឈ្មោះ មេសា ត្រូវបានគេអះអាងថា ជាអ្នកជំនិតដែលរៀបចំ និងគ្រប់គ្រងសកម្មភាពល្បែងទាំងមូល។នៅទីតាំងនេះ ត្រូវបានគេរាយការណ៍ថា មានល្បែងជាច្រើនប្រភេទ ដូចជា យូគី អាប៉ោង និងជល់មាន់ ដែលកំពុងទាក់ទាញអ្នកលេងចូលចេញយ៉ាងច្រើន បង្កឲ្យប្រជាពលរដ្ឋនៅតំបន់នោះព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ គឺទីតាំងល្បែងនេះបើកលេងយ៉ាងចំហរ ហាក់ដូចជាគ្មានការទប់ស្កាត់ពីសមត្ថកិច្ចទេ។

មហាជនបានលើកជាសំណួរថា៖ តើមានអ្នកធំៗនៅពីក្រោយ ឬយ៉ាងណា ទើបទីតាំងល្បែងស៊ីសងខុសច្បាប់អាចបើកដំណើរការយ៉ាងរលូនបែបនេះ?


ចំនួនអ្នកទស្សនា : Views

 មេគយកម្ពុជា បកស្រាយលម្អិតជុំវិញការនាំចូលទំនិញពីថៃក្នុងទំហំជាង ១៥០លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦





​​(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបកស្រាយលម្អិត ជុំវិញការនាំចូលទំនិញពីថៃក្នុងខែមករា ឆ្នាំ២០២៦នេះ ដែលមានទំហំជាង ១៥១លានដុល្លារអាមេរិក​ ដែលជាទំហំធំមួយ បើទោះបីជាពលរដ្ឋកម្ពុជា នាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។


លោកបានពន្យល់ថា ទំនិញដែលនាំចូលភាគច្រើនគឺប្រភេទឧបករណ៍ បរិក្ខា ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម រួមប្រភេទគ្រឿងចក្រកសិកម្មដូចជាត្រាក់ទ័រ ម៉ាស៊ីនច្រូត ជាដើម។ ព្រមទាំងទំនិញមួយចំនួនទៀត ដែលជាធាតុចូលរបស់ឧស្សាហកម្មធុនធំមួយចំនួន ​សម្រាប់បម្រើផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន និងទំនិញមួយទៀត គឺប្រភេទគ្រឿងបង្គុំសម្រាប់ថែទាំផលិតកម្ម របស់ក្រុមហ៊ុនដំឡើងរថយន្ត និងម៉ូតូមួយចំនួន។


លោកបានបញ្ជាក់ថា សម្រាប់ទំនិញដែលនាំចូល សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មានការថយចុះប្រមាណ ៦០ភាគរយ ស្របពេលទំនិញដែលហាមឃាត់ដូចជា ប្រេងឥន្ទនៈ បន្លែ ផ្លែឈើបានធ្លាក់ចុះដល់សូន្យភាគរយ។


លោកលើកឡើងថា ដោយសារចលនាពហិការ បានធ្វើឱ្យទំនិញដែលនាំចូលមកហើយ លក់មិនចេញត្រូវបាននាំចេញទៅវិញ ហើយទំនិញខ្លះទៀត នឹងត្រូវដុតកម្ទេចចោល ដោយសារហួសសុពលភាពប្រើប្រាស់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦នេះ ការនាំចូលទំនិញពីថៃមកកម្ពុជា មានទំហំទឹកប្រាក់ ​ជាង១៥១លានដុល្លារ ធ្លាក់ចុះ៤៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទំហំជាង ២៩៧លានដុល្លារ មុនពេលភាគីទាំងពីរមិនទាន់កើតជម្លោះព្រំដែនជាមួយគ្នា។ ​


ការនាំចេញទំនិញពីកម្ពុជាទៅថៃវិញ មានទឹកប្រាក់ជាង ​៥៨ លានដុល្លារ ធ្លាក់ចុះ១៩.៦% ​ដែលនាំ​​ឱ្យទំហំពាណិជ្ជកម្មនៃប្រទេសពីរសម្រេចបានជាង ២០៩ លានដុល្លារ ថយចុះ ៤៣.៥%៕


ចំនួនអ្នកទស្សនា : Views

 លោក ខណ្ណារ៉ា អេលីត យកចំណាត់ការ ឯកឧត្តម បណ្ឌិត គុណ ញឹម អគ្គនាយកគយកម្ពុជា ដែលបានណែនាំឱ្យមន្ត្រីគយ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ, ហាមប្រើប្រាស់តួនាទី និងអំណាច ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត ក្នុង កិច្ចការបម្រើជាតិ ចុះហេតុអ្វីបានជាយកទៅដាក់ក្រោមគួទ ពេលឡើងកាន់តំណែងជា ប្រធានគយចល័ត តំបន់៦ មិនបានប៉ុន្មានផង ឈ្មួញរកស៊ីសម្រក់ទឹកភ្នែក ជាបណ្តើរៗក្រោមរូបភាពជំនិតទាលុយស្រង់ដើមហើយឬ ?



  នៅក្នុងខេត្តត្បូងឃ្មុំ តាមច្រកព្រំដែនដូនរ័ត្ន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម គឺជាច្រកនែពិភព ចំណូលមួយមិនចាញ់ច្រកនាៗដែលជាប់ ប្រទេសវៀតណាមនោះត្រូវបានមន្ត្រីគយម្នាក់មិនពេញចិត្តនឹងប្រធានច្រកគយចល័តថ្មី អាំងអំណាចរបស់លោក ខណ្ណារ៉ា អេលីត ដែលជាមេគយចល័តតំបន់៦ ថ្មី នោះហើយក៏មកអាងវ៉ាងស្រេចតែចិត្តមិនគិតអ្នកធ្វើការជាមួយឡើយ។
 
    តែបើតាមប្រភពព័ត៌មានពីឈ្មួញរកស៊ីក្នុង ខេត្តត្បូងឃ្មុំបានដឹងថាក្រុមឈ្មួញនិងអាជីវករ ដែលរកសីដឹកជ័រកៅស៊ូ ត្រី ផ្លែដូង ទុរេន សត្វមាន់ និងឥវ៉ាន់ចាប់ហួយតាមច្រកតំបន់ដូនរ័ត្ន បានលើកដឹងយ៉ាងនេះថារាល់ថ្ងៃនេះ នៅតាមផ្លូវចូលទៅច្រកដូនរ័ត្ន ចាប់ពីចំណុចផ្លូវជាតិលេខ៧អា ចូលតាមផ្លូវ វត្តតាសូត្រ ដល់ព្រំដែន កម្ពុជា .វៀតណាម ច្រកតំបន់ដូនរ័ត្ន មានប៉ុស្តិ៍ជជុះជាច្រើនកន្លែងជាពិសេស របស់មន្រ្តីគយចល័ត ចាំគាបយកលុយពីពួកគាត់តាមអំពើចិត្តយ៉ាងចាស់ៗដៃមិនខ្វល់និងការតវ៉ារបស់ពួកគាត់ឡើយ ហើយបានពង្រាយកូនចៅនិងបណ្តែតបណ្តោយឲ្យក្រុមគយតាមប៉ុស្តិ៍ជជុះ ចូលទៅច្រកដូនរ័ត្ន ប្រមូលលុយមិនខ្វល់ពីការរិះគន់អ្វីនោះទេ។
ហើយប្រភពពីអាជីវករបានឲ្យដឹងទៀតថា ប៉ុស្តិ៍ជជុះ  គឺនៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ ហើយប៉ុស្តិ៍នោះគឺ គ្មានដាក់សញ្ញាសម្គាល់ស្ថាប័នគយឡើយ គ្រាន់តែតំរៀបក្បាលឡានចាំដេញស្ទាក់ រថយន្តនិងរ៉ឺម៉កម៉ូតូ ប្រសិនអាជីវករណាមិនបានចូលបង់លុយតាមកំណត់របស់ពួកគេនោះ។ អ្នកប្រមូលលុយនៅប៉ុស្តិ៍ទាំងនោះភាគច្រើន ជាក្មេងៗ មិនមានស្លៀកពាក់ឯកសណ្ឋានសំគាល់ជាមន្ត្រីគយនោះទេ គឺស្លៀកពាក់ខោអាវស៊ីវិលធម្មតាពាក់ស្បែកជើងផ្ទាត់ មិនសមជាមន្រ្តីគយនោះទេ។ ពួកគេទាំងនោះតែងតែប្រើពាក្យសម្ដីមិនសមរម្យដើម្បីគាបយក លុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ចេញចូលតាមច្រកដូនរ័ត្ន ដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះឡើយ។
   បើតាមឈ្មួញឲ្យដឹងថា អំណាច របស់មេគយចល័តផ្ទៃប្រទេសតំបន់៦ ដែលគ្រប់គ្រងដោយ លោក ខណ្ណារ៉ា អេលីត  គឺនៅចំណុចភូមិសូទៃ ឃុំរូង ស្រុកមេមត់ ហើយគេយកសមត្ថកិច្ច អាវុធហត្ថនិងប៉ូលិសមកសហការគ្នា ដោយមានដាក់រនាំងដែកដើម្បីស្ទាក់គាបយកលុយពីក្រុមឈ្មួញនិងអាជីវករស្រេចតែអំពើចិត្ត ដើម្បីមេតំបន់៦នេះឯង ។




បើតាមមន្ត្រីគយចល័តបានឲ្យដឹងថា ច្រកដូនរ័ត្ន មានក្រុមឈ្មួញនិងអាជីវករដឹកទំនិញចេញចូល ក្នុងនោះរួមមានទំនិញខ្មែរ ដំឡូងមី. ជ័រកៅស៊ូស្រស់ និងកសិផលផ្សេងៗទៀត ដឹកទៅវៀតណាម។ ចំណែកទំនិញមកពីប្រទេសវៀតណាមចូលមកខ្មែរវិញ មានដូចជាដូង ត្រី ទុរេន ជាដើម។ក្រៅពីទំនិញខាងលើ ច្រកដូនរ័ត្ន ក៏មានការនាំចេញនាំចូល ទំនិញចាប់ហួយជាច្រើនមុខទៀតផងដែរ ។
    មន្ត្រីគយនោះបានលើកឡើងថា មួយរយៈចុងក្រោយដែលមេថ្មីមកនេះគឺគេ ឲ្យពួកគាត់អត់ធ្មត់សិន ព្រោះថាយើងជួយមេដែលទើបមកថ្មីៗគាត់ត្រូវការលុយ យើងគួរតែជួយមេ។
   ចុះបើដូចប្រភព ពីឈ្មួញ និងមន្ត្រីលើកឡើងមែននោះ ! តើ ឯកឧត្តម បណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និង ឯកឧត្ដម បណ្ឌិត គុណញឹម គិតយ៉ាងដូចម្តេច បើលោកមេគយចល័តតំបន់៦ ដែលទើបឡើងថ្មីៗ ប្រើឥទ្ធិពលជាគៀបមន្ត្រីថ្នាក់ក្រោមឲ្យរកចំណូលដើម្បីស្រង់ដើមយ៉ាងនេះ ទាន?....៕
គេហទំព័រ( នគរខ្មែរ) www.knkndaily.com.kh
0976887728

ឯកឧត្តម បណ្ឌិត គុណ ញឹម អគ្គនាយកគយកម្ពុជា ណែនាំឱ្យមន្ត្រីគយ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ, ហាមប្រើប្រាស់តួនាទី និងអំណាច ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត ក្នុង កិច្ចការបម្រើជាតិ !

ចំនួនអ្នកទស្សនា : Views

   ឯកឧត្តម បណ្ឌិត គុណ ញឹម អគ្គនាយកគយកម្ពុជា ណែនាំឱ្យមន្ត្រីគយ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ, ហាមប្រើប្រាស់តួនាទី និងអំណាច ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត ក្នុង កិច្ចការបម្រើជាតិ !


 

   ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានចេញលិខិតមួយផ្ញើប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋករទាំងអស់ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៖

១. អនុវត្តតួនាទី និងភារកិច្ចដោយឈរលើគោលការណ៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

២. ហាមប្រើប្រាស់តួនាទី និងអំណាចផ្តល់ដោយច្បាប់ ស្តីពីគយទៅអនុវត្ត ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត។

៣. ក្នុងពេលបំពេញការងារត្រូវពាក់ឯកសណ្ឋានត្រឹមត្រូវ និងហាមដាច់ខាតមិនត្រូវឲ្យមានជនស៊ីវិលដើរតួនាទីជំនួសទោះ ក្នុងរូបភាពណាក៏ដោយ។

៤. ក្នុងពេលបំពេញការងារ ទាំងក្នុងការិយាល័យ និងទាំងក្នុងពេលជំរុញការអនុវត្តច្បាប់, ត្រូវមានអាកប្បកិរិយា និងពាក្យសំដីថ្លៃថ្នូរ។

៥. ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត។

៦. ប្រធានអង្គភាពគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការប្រជុំផ្សព្វផ្សាយ និងអប់រំណែនាំដល់មន្ត្រីភ្នាក់ងារក្រោមឱវាទ អំពីការប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយ និងរដ្ឋាករកម្ពុជា ។

៧. លេខាធិការដ្ឋាន (ការិយាល័យសវនកម្មផ្ទៃក្នុង) និងនាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក ត្រូវតាមដានជាប្រចាំអំពីការអនុវត្តសេចក្ដីណែនាំនេះ។

   មន្ត្រីប្រព្រឹត្តល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយ និងរដ្ឋាករកម្ពុជានឹងត្រូវរងវិន័យស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធផ្សេងទៀតជាធរមាន....៕


ច្រកទ្វារអន្តោប្រវេសន៍ព្រំដែនអន្តរជាតិភ្នំដិនក្រោមអំណាចលោក ឈួន សុវណ្ណនរា បើកដៃអោយឈ្មួញបង់ពន្ធមិនគ្រប់ពី​ប្រទេសវៀតណាមចូលមកកម្ពុជាទាំងយប់ទាំងថ្ងៃដើម្បី​ប្រមូល​លុយ​ដាក់ហោប៉ៅកាត់បន្ថយចូលរដ្ឋ ស្រង់ដើមបង្កើនអំណាចហើយឬ ?

ចំនួនអ្នកទស្សនា : Views





    ជីវិតភ្លើស្វាងរបស់លោកឈួន សុវណ្ណនរា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេផលសន៍​ច្រក​ទ្វារព្រំដែនអន្តរជាតិភ្នំដិន បើកដៃអោយឈ្មួញតូចធំនាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ ទាំងយប់ទាំងថ្ងៃដើម្បីប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ស្រង់ដើម!ហើយគ្មាន​ឈ្មួញ​ណា​ហ៊ានរំលង​លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍ដែលទេីបឡេីងកាន់តំណែងថ្មីបាននោះឡើយ​។អាជីវករនិងឈ្មួញ​បាន​ត្អូញត្អែ​ថា ពួកគាត់​បង់លុយ​តាម​ការកំណត់​របស់​លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទើប​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែនចេញពី​ប្រទេសវៀតណាមចូល​មកប្រទេសខ្មែរ​បានដោយរលូនហើយគ្មានឈ្មួញ ណា​ហ៊ានតវ៉ាជាមួយលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ទេីបកាន់តំណែង។​


  ​បើ​តាម​ប្រភព​​ពី​មន្ត្រី​នៅ​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិ​ភ្នំដិន ស្រុកគីរីវង់ បាន​បង្ហើប​ឲ្យដឹងថា សកម្មភាព​ភាព​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេសវៀត ណាមចូលមកប្រទេសខ្មែយ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ភ្នំដិន និងបក្សពួកធ្វើមានបានយ៉ាងសុខស្រួល។​ដោយហេតុ​ថា ប្រសិនបើ​ឈ្មួញ​មិន​បង់លុយ​លើ​តុ​ ក្រោម​តុ​ តាម​ការកំណត់​របស់​លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនភ្នំដិនទេនោះ គឺ​ឈ្មួញនិងអាជីវករមិន​អាច​ដឹកជញ្ជូន​ទំនិញ​ចេញពី​ប្រទេសវៀតណាមចូល​មកប្រទេសខ្មែរ​បាន​ឡើយ ហើយ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ជាមួយ​លោកនាយប៉ុស្តិ៍ បានឡើយ។

​ប្រភពបន្តថាលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីភ្លាមសាងភាពល្បីល្បាញប្រព្រឹត្ត​របៀបអំពើពុករលួយទៅ​យ៉ាង​រលូន​ ដោយ សារ​មាន​ការឃុបឃិតគ្នាជាប្រព័ន្ធ សមត្ថកិច្ចគយ​ សមត្ថកិច្ចជា ច្រើនស្ថាបន ជាពិសេស នគរបាលអន្តោប្រវេសន៍ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ភ្នំដិន ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ប្រព្រឹត្ត​របៀបអំពើ​ពុក រលួយ​នេះតែម្តង។​




      ម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោកវរសេនីយ៍ ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បាន​បង្ហើបអោយដឹងទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ នៅ​ក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ទើបលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរ បាល ច្រកភ្នំដិនមួយនេះហ៊ាន​ប្រើ​តួនាទី និង​អំណាច​ បើកដៃអោយឈ្មួញ​នាំ​ទំនិញ​ចេញពី​ប្រទេសវៀតណាមចូលមកប្រទេសខ្មែរដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។

ហេតុ​នេះ​ហើយសូមថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង ឧត្តសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាលអន្តោប្រវេសន៍ គួរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវនូវភាពមិន​ប្រក្រតីរបៀបពុករលួយរបស់​លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ត្រូវបាន​មហាជនលាតត្រដាង​។ដោយសារ​អាង​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ឈួន សុវណ្ណនរា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ភ្នំដិន មិន​ញញើត​អ្វី​ទាំងអស់​ក្នុង​ការប្រព្រឹត្ត​របៀបអំពើពុករលួយ​ស្រង់ដើម...៕

គេហទំព័រ knkndaily.com.kh

0976887728






ចំនួនអ្នកទស្សនា : Views

 នគរខ្មែរ:

ឯកឧត្ដមបណ្ឌិត  គុណ  ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​​​​ម​ន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយ​​​​កដ្ឋាន​គយនិងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនាំយក​អំណោ​យដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ដើម្បីប្រគល់ជូនដល់វីរកងទ័ពជួរមុខ!




     នាថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត  គុណ  ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​​​​ម​ន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយ​​​​កដ្ឋាន​គយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន បានបន្តនាំយក​អំណោ​យដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ដើម្បីប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងសមរភូមិទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្ត​ពោធិ៍សាត់។ ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តនៅទីតាំង ៣ កន្លែងនៃខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងវីរកងទ័ពកម្ពុជាតាមគោលដៅនីមួយៗ។

ក្នុងពេលប្រគល់អំណោយនោះ ឯកឧត្ដមបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខរបស់វីរកងទ័ពទាំងអស់។ ​ឯកឧត្ដមបណ្ឌិត  គុណ  ញឹម ក៏បានថ្លែងនូវការគោរពដឹងគុណចំពោះយុទ្ធជនទាំងអស់របស់កម្ពុជា ដែលបានបូជាសាច់ស្រស់​ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាព​ទឹកដី ប្រឆាំងនឹងអំពើឈ្លានពានដ៏ឃោរឃៅរបស់ប្រទេសថៃ មកលើកម្ពុជា។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា សង្រ្គាមរយៈពេល ២១ ថ្ងៃនេះ កងទ័ពកម្ពុជាបានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្រាញននៀល ប្រឆាំងនឹងកងទ័ពសៀមដែលបានបើកការវាយប្រហារយ៉ាងសន្ធាប់ដោយមិនរើសអើងចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលបានធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងបានបំផ្លិចបំផ្លាញ ប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ថ្វីត្បិតពេលនេះ ការប្រយុទ្ធគ្នា​មានភាពស្ងប់ស្ងាត់ ដែលជាលទ្ធផល​នៃការចរចាបទឈប់​បាញ់ ប៉ុន្តែវីរកងទ័ពកម្ពុជា ក៏នៅតែបន្តឈរជើងយ៉ាងអង់អាច ប្រកបដោយ​​ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់​ជានិច្ច ដែលតម្រូវឱ្យយើងទាំងអស់គ្នានៅសមរភូមិក្រោយ ត្រូវតែបន្តរួមគ្នាគាំទ្រនិងឧបត្ថម្ភ​ទាំង​សម្ភារ និងស្មារតី។ ការនាំយកអំណោយមកនេះ បញ្ជាក់ពីស្មារតីគាំទ្រ និងការផ្សារភ្ជាប់គ្នាជានិច្ចរវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ហើយឆ្លុះបញ្ចាំងពីសាមគ្គីភាពខ្មែរតែមួយដើម្បីប្រយុទ្ធប្រឆាំងសត្រូវឈ្លានពាន ការពារបូរណភាព​ទឹកដី និងរក្សាសុខសន្តិភាព ជូនជាតិនិងប្រជាពលរដ្ឋរបស់យើង។

ជាការឆ្លើយតប តំណាងវីរកងទ័ព ក៏បានថ្លែងអំណរគុណ ជូនដល់ឯកឧត្តម និងសមាជិកសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់ ដែលតែងតែចុះមកជួយឧបត្ថម្ភគាំទ្រជាប្រចាំ ដល់កម្លាំង ជួរមុខដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន ហើយប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការតស៊ូ​ការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ជាដាច់ខាត ក្រោមការដឹកនាំដ៏វៃឆ្លាតនិងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

អំណោយ សម្រាប់ប្រគល់ជូនវីរកងទ័ព នាឱកាសនេះ រួមមាន៖ ឧបករណ៍ផ្ទុកអគ្គិសនី និងបន្ទះសូឡាសម្រាប់សាកថ្ម ៤៤ ឈុត, ម៉ាសការពារផ្សែងពុល ២០០០ ឈុត, តម្រងបន្ថែមសម្រាប់ប្ដូរម៉ាសការពារផ្សែងពុល ៤ កេស ស្មើ ៥០០ គូ, អង្ករ ១២ តោន, ទឹកសុទ្ធ ៨០០ កេស, កញ្ចប់ Kits ចំនួន ២៨០០ កញ្ចប់ (ក្នុង Kits នីមួយៗ មាន នំទាហាន ៥ កញ្ចប់, មី ១០ កញ្ចប់, ត្រីងៀតចម្អិនរួច ១ កន្ទុយ, សាច់ក្រកចម្អិនរួច ៥ ដុំ, ត្រីខ ២ កំប៉ុង, បាយក្ដាំង ២ កញ្ចប់, អំបុក ២ ដប, ពងទាប្រៃ ៤ គ្រាប់, គ្រាប់ចន្ទី ២00 ក្រាម, ទឹកដោះគោស្រស់ ១ យួរ ស្មើ ៤ ប្រអប់តូច, ទឹកដោះគោខាប់ ២ កំប៉ុង, ទឹកក្រូច ៣ កំប៉ុង, បារី ១០ កញ្ចប់, ថ្នាំ Vitamin Berocca ១ ទីប, ថ្នាំបំបាត់ការឈឺចាប់ ២ បន្ទះ, កាហ្វេ ១០ កញ្ចប់, ស្ករចាហួយ ២ កញ្ចប់តូច) និងថវិកា ៤០ លានរៀល។ ក្រៅពីនេះ ក៏មានការប្រគល់នូវរថយន្តចំនួន ៧ គ្រឿង និងទោចក្រយានយន្ត ចំនួន ៧ គ្រឿង ដល់យោធភូមិភាគទី៥ ដែលមានអង្គភាពកងទ័ពប្រចាំសមរភូមិទិសខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យផងដែរ ។


បន្ថែមលើការប្រគល់អំណោយដោយផ្ទាល់ជូនវីរកងទ័ព ឯកឧត្ដមបណ្ឌិត  គុណ  ញឹម ក្នុងនាមសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយ​​​​កដ្ឋាន​គយនិងរដ្ឋាករកម្ពុជា ក៏បានប្រគល់អំណោយមួយចំនួនជូនលោក ឈន វ៉ាន់ឌី ដែលជាសកម្មជនស្ម័គ្រចិត្តក្នុងការដឹកជញ្ជូនស្បៀងនិងសម្ភារនានាទៅចែកជូនវីរកងទ័ពជួរមុខ ដល់ទីតាំង​កៀកជិតនឹងសមរភូមិប្រយុទ្ធតែម្តង។ អំណោយទាំងនោះ រួមមាន៖ មី ១០០ កេស, ទឹកសុទ្ធ ១០០ កេស, អង្ករ ៥០០ គីឡូក្រាម, កញ្ចប់ Kits ចំនួន ១០០ កញ្ចប់ និងថវិកា ៤ លានរៀល។

គួរបញ្ជាក់ថា កន្លងមក សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្លាប់បាន​យកអំណោយ​ជាគ្រឿង​ឧបភោគបរិភោគនិងសម្ភារនានា ជូនដល់វីរកងទ័ពជួរមុខកម្ពុជា ក៏ដូចជាជូនដល់ប្រជាពលរដ្ឋភៀសសឹកជាច្រើនលើករួចមកហើយ ចាប់តាំងពីមានភាពតានតឹង និងការប៉ះទង្គិចគ្នាជាមួយយោធាសៀម។ លើសពីនេះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សមាគមក៏បាននាំយករថយន្តចំនួន ១៥គ្រឿង និង​ទោចក្រ​យានយន្ត ចំនួន ២១ គ្រឿង ប្រគល់ជូនអង្គភាពកងទ័ពប្រចាំសមរភូមិទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យផងដែរ។ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្តេជ្ញាបន្តនាំយកនូវអំណោយដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ជាបន្តបន្ទាប់​ទៀតនាពេលខាងមុខ.....៕

ចំនួនអ្នកទស្សនា : Views

   លោក មេគយ ស៑ុន ឆាយ ខេត្ត តាកែវ យកឈ្មោះឯកឧត្តម បណ្ឌិត គុណ ញឹម ហាលធ្វើងៀត ព្រោះតែលុយ ៧០០០០រៀលហើយឬ?


   ខេត្តតាកែវ ជាខេត្តមួយដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមគឺជាខេត្តដែលមានសក្តានុពលឬ ហៅថាផ្លូវសេដ្ឋកិច្ចសម្រាប់ជួយជាតិ ក្នុងការនាំនូវទំនិញចេញចូលទាំងយប់ថ្ងៃហេតុអ្វីលោក មេគយចង់ផ្តាច់សេដ្ឋកិច្ចព្រោះតែលុយ៧០០០០រៀយ៉ាងដូច្នោះទាន?

   

   នេះបើតាមក្រុមអាជីវករខឹងគយទាលុយថ្លៃ ដឹកសំបកបាវ១ឡាន ចំនួន៧០.០០០រៀលជាកំហិត! បងប្អូនអាជីវករ បានផ្ទុះការតវ៉ា បិទផ្លូវជាតិលេខ២នៅ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ....កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ចំពោះការកៀបសង្កត់ដែលគយបង្កឡើង។ប្រជាពលរដ្ឋអាជីវករទាំងនោះទាមទារឱ្យមន្ត្រីគយ បន្ធូរបន្ថយចំពោះការរាប់ក្បាលឡាន កំណត់យកលុយ ក្នុងនោះ ពួកគាត់សុំបង់ត្រឹម៣០.០០០រៀលទៅ៤០.០០០រៀល ក្នុង១ឡានបានហើយ.!។

សម្តីរបស់ គាត់ថារាល់ថ្ងៃពួកគាត់ បង់លុយបាយទឹក ឱ្យគយក្នុង១ឡានចំនួន៧០.០០០រៀល ជាកំហិតដោយមិនមានវិកយ័បត្រ័អ្វីឡើយ!!។

អាជីវករអ្នកដឹកសំបកបាវ ពីវៀតណាមចូលកម្ពុជា គាត់អះអាងថា បង់តាមផ្លូវជាបន្តបន្ទាប់ ទម្រាំដល់ភ្នំពេញ ១ឡានសាំយ៉ុងបង់អស់ជិត២០០.០០០រៀលក្នុង១ជើងឯណោះ.ពួកគាត់ទៅលែងរួចហើយ.!!។

ក្នុងនោះ បើគយចាប់ឡានពួកគាត់ គឺដោះមកវិញត្រូវចាយអស់

ចាប់ពី២.០០០.០០០រៀល ទៅ៣.០០០.០០០រៀល សម្រាប់រថយន្ត១គ្រឿង។

ជាក់ស្តែងៈ នៅដើមខែមករា ឆ្នាំ២០២៦នេះ មានរថយន្ត៣គ្រឿងហើយ ដែលទើបដោះចេញ ពីសាខាគយខេត្តតាកែវ និងបង់លុយដូចការរៀបរាប់ខាងលើ..។

 លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តតាកែវ នៅរសៀលថ្ងៃទី០៨.មករាឆ្នាំ២០២៦ មិនទាន់ឃើញមានការបកស្រាយករណីយ៍ក្រុមអាជីវករទាំងនោះចេញតវ៉ានោះទេ។

   បើតាមទង្វើ របស់លោក ស៑ុន ឆាយ ដែលចេះតែមានរឿងស្អុយរលួយជាបន្តបន្ទាប់បែបនេះ តើថ្នាក់ដឹកនាំដែលជាមនុស្សស្វែងរកចំណូលចូលជាតិក្នុង រួមចំណែកកសាងជាតិ អភិវឌ្ឍជាតិ ដូច ឯកឧត្តម បណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និង ឯកឧត្តម បណ្ឌិត គុណ ញឹម មានចំណាប់អារម្មណ៍យ៉ាងម្តេច ទង្វើ លោក ស៑ុន ឆាយ បាទ ?.....៕