លោក ខណ្ណារ៉ា អេលីត យកចំណាត់ការ ឯកឧត្តម បណ្ឌិត គុណ ញឹម អគ្គនាយកគយកម្ពុជា ដែលបានណែនាំឱ្យមន្ត្រីគយ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ, ហាមប្រើប្រាស់តួនាទី និងអំណាច ដើម្បីប្រយោជន៍បុគ្គលជាដាច់ខាត ក្នុង កិច្ចការបម្រើជាតិ ចុះហេតុអ្វីបានជាយកទៅដាក់ក្រោមគួទ ពេលឡើងកាន់តំណែងជា ប្រធានគយចល័ត តំបន់៦ មិនបានប៉ុន្មានផង ឈ្មួញរកស៊ីសម្រក់ទឹកភ្នែក ជាបណ្តើរៗក្រោមរូបភាពជំនិតទាលុយស្រង់ដើមហើយឬ ?
នៅក្នុងខេត្តត្បូងឃ្មុំ តាមច្រកព្រំដែនដូនរ័ត្ន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម គឺជាច្រកនែពិភព ចំណូលមួយមិនចាញ់ច្រកនាៗដែលជាប់ ប្រទេសវៀតណាមនោះត្រូវបានមន្ត្រីគយម្នាក់មិនពេញចិត្តនឹងប្រធានច្រកគយចល័តថ្មី អាំងអំណាចរបស់លោក ខណ្ណារ៉ា អេលីត ដែលជាមេគយចល័តតំបន់៦ ថ្មី នោះហើយក៏មកអាងវ៉ាងស្រេចតែចិត្តមិនគិតអ្នកធ្វើការជាមួយឡើយ។
តែបើតាមប្រភពព័ត៌មានពីឈ្មួញរកស៊ីក្នុង ខេត្តត្បូងឃ្មុំបានដឹងថាក្រុមឈ្មួញនិងអាជីវករ ដែលរកសីដឹកជ័រកៅស៊ូ ត្រី ផ្លែដូង ទុរេន សត្វមាន់ និងឥវ៉ាន់ចាប់ហួយតាមច្រកតំបន់ដូនរ័ត្ន បានលើកដឹងយ៉ាងនេះថារាល់ថ្ងៃនេះ នៅតាមផ្លូវចូលទៅច្រកដូនរ័ត្ន ចាប់ពីចំណុចផ្លូវជាតិលេខ៧អា ចូលតាមផ្លូវ វត្តតាសូត្រ ដល់ព្រំដែន កម្ពុជា .វៀតណាម ច្រកតំបន់ដូនរ័ត្ន មានប៉ុស្តិ៍ជជុះជាច្រើនកន្លែងជាពិសេស របស់មន្រ្តីគយចល័ត ចាំគាបយកលុយពីពួកគាត់តាមអំពើចិត្តយ៉ាងចាស់ៗដៃមិនខ្វល់និងការតវ៉ារបស់ពួកគាត់ឡើយ ហើយបានពង្រាយកូនចៅនិងបណ្តែតបណ្តោយឲ្យក្រុមគយតាមប៉ុស្តិ៍ជជុះ ចូលទៅច្រកដូនរ័ត្ន ប្រមូលលុយមិនខ្វល់ពីការរិះគន់អ្វីនោះទេ។
ហើយប្រភពពីអាជីវករបានឲ្យដឹងទៀតថា ប៉ុស្តិ៍ជជុះ គឺនៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ ហើយប៉ុស្តិ៍នោះគឺ គ្មានដាក់សញ្ញាសម្គាល់ស្ថាប័នគយឡើយ គ្រាន់តែតំរៀបក្បាលឡានចាំដេញស្ទាក់ រថយន្តនិងរ៉ឺម៉កម៉ូតូ ប្រសិនអាជីវករណាមិនបានចូលបង់លុយតាមកំណត់របស់ពួកគេនោះ។ អ្នកប្រមូលលុយនៅប៉ុស្តិ៍ទាំងនោះភាគច្រើន ជាក្មេងៗ មិនមានស្លៀកពាក់ឯកសណ្ឋានសំគាល់ជាមន្ត្រីគយនោះទេ គឺស្លៀកពាក់ខោអាវស៊ីវិលធម្មតាពាក់ស្បែកជើងផ្ទាត់ មិនសមជាមន្រ្តីគយនោះទេ។ ពួកគេទាំងនោះតែងតែប្រើពាក្យសម្ដីមិនសមរម្យដើម្បីគាបយក លុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ចេញចូលតាមច្រកដូនរ័ត្ន ដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះឡើយ។
បើតាមឈ្មួញឲ្យដឹងថា អំណាច របស់មេគយចល័តផ្ទៃប្រទេសតំបន់៦ ដែលគ្រប់គ្រងដោយ លោក ខណ្ណារ៉ា អេលីត គឺនៅចំណុចភូមិសូទៃ ឃុំរូង ស្រុកមេមត់ ហើយគេយកសមត្ថកិច្ច អាវុធហត្ថនិងប៉ូលិសមកសហការគ្នា ដោយមានដាក់រនាំងដែកដើម្បីស្ទាក់គាបយកលុយពីក្រុមឈ្មួញនិងអាជីវករស្រេចតែអំពើចិត្ត ដើម្បីមេតំបន់៦នេះឯង ។
បើតាមមន្ត្រីគយចល័តបានឲ្យដឹងថា ច្រកដូនរ័ត្ន មានក្រុមឈ្មួញនិងអាជីវករដឹកទំនិញចេញចូល ក្នុងនោះរួមមានទំនិញខ្មែរ ដំឡូងមី. ជ័រកៅស៊ូស្រស់ និងកសិផលផ្សេងៗទៀត ដឹកទៅវៀតណាម។ ចំណែកទំនិញមកពីប្រទេសវៀតណាមចូលមកខ្មែរវិញ មានដូចជាដូង ត្រី ទុរេន ជាដើម។ក្រៅពីទំនិញខាងលើ ច្រកដូនរ័ត្ន ក៏មានការនាំចេញនាំចូល ទំនិញចាប់ហួយជាច្រើនមុខទៀតផងដែរ ។
មន្ត្រីគយនោះបានលើកឡើងថា មួយរយៈចុងក្រោយដែលមេថ្មីមកនេះគឺគេ ឲ្យពួកគាត់អត់ធ្មត់សិន ព្រោះថាយើងជួយមេដែលទើបមកថ្មីៗគាត់ត្រូវការលុយ យើងគួរតែជួយមេ។
ចុះបើដូចប្រភព ពីឈ្មួញ និងមន្ត្រីលើកឡើងមែននោះ ! តើ ឯកឧត្តម បណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និង ឯកឧត្ដម បណ្ឌិត គុណញឹម គិតយ៉ាងដូចម្តេច បើលោកមេគយចល័តតំបន់៦ ដែលទើបឡើងថ្មីៗ ប្រើឥទ្ធិពលជាគៀបមន្ត្រីថ្នាក់ក្រោមឲ្យរកចំណូលដើម្បីស្រង់ដើមយ៉ាងនេះ ទាន?....៕
គេហទំព័រ( នគរខ្មែរ) www.knkndaily.com.kh
0976887728
www.knkndaily.com.kh



0 Comments:
Post a Comment
KKK