~ គេហទំព័រ នគរខ្មែរ -->
សូមស្វាគមន៍ គេហទំព័រ នករខ្មែរ​ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tele: 0976887728
សូមស្វាគមន៍ www.knkndaily.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 0976887728
ចំនួនអ្នកទស្សនា : Views

 មេគយកម្ពុជា បកស្រាយលម្អិតជុំវិញការនាំចូលទំនិញពីថៃក្នុងទំហំជាង ១៥០លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦





​​(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបកស្រាយលម្អិត ជុំវិញការនាំចូលទំនិញពីថៃក្នុងខែមករា ឆ្នាំ២០២៦នេះ ដែលមានទំហំជាង ១៥១លានដុល្លារអាមេរិក​ ដែលជាទំហំធំមួយ បើទោះបីជាពលរដ្ឋកម្ពុជា នាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។


លោកបានពន្យល់ថា ទំនិញដែលនាំចូលភាគច្រើនគឺប្រភេទឧបករណ៍ បរិក្ខា ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម រួមប្រភេទគ្រឿងចក្រកសិកម្មដូចជាត្រាក់ទ័រ ម៉ាស៊ីនច្រូត ជាដើម។ ព្រមទាំងទំនិញមួយចំនួនទៀត ដែលជាធាតុចូលរបស់ឧស្សាហកម្មធុនធំមួយចំនួន ​សម្រាប់បម្រើផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន និងទំនិញមួយទៀត គឺប្រភេទគ្រឿងបង្គុំសម្រាប់ថែទាំផលិតកម្ម របស់ក្រុមហ៊ុនដំឡើងរថយន្ត និងម៉ូតូមួយចំនួន។


លោកបានបញ្ជាក់ថា សម្រាប់ទំនិញដែលនាំចូល សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ មានការថយចុះប្រមាណ ៦០ភាគរយ ស្របពេលទំនិញដែលហាមឃាត់ដូចជា ប្រេងឥន្ទនៈ បន្លែ ផ្លែឈើបានធ្លាក់ចុះដល់សូន្យភាគរយ។


លោកលើកឡើងថា ដោយសារចលនាពហិការ បានធ្វើឱ្យទំនិញដែលនាំចូលមកហើយ លក់មិនចេញត្រូវបាននាំចេញទៅវិញ ហើយទំនិញខ្លះទៀត នឹងត្រូវដុតកម្ទេចចោល ដោយសារហួសសុពលភាពប្រើប្រាស់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦នេះ ការនាំចូលទំនិញពីថៃមកកម្ពុជា មានទំហំទឹកប្រាក់ ​ជាង១៥១លានដុល្លារ ធ្លាក់ចុះ៤៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទំហំជាង ២៩៧លានដុល្លារ មុនពេលភាគីទាំងពីរមិនទាន់កើតជម្លោះព្រំដែនជាមួយគ្នា។ ​


ការនាំចេញទំនិញពីកម្ពុជាទៅថៃវិញ មានទឹកប្រាក់ជាង ​៥៨ លានដុល្លារ ធ្លាក់ចុះ១៩.៦% ​ដែលនាំ​​ឱ្យទំហំពាណិជ្ជកម្មនៃប្រទេសពីរសម្រេចបានជាង ២០៩ លានដុល្លារ ថយចុះ ៤៣.៥%៕


0 Comments:

Post a Comment

KKK
Share This