តើលំហូរជនជាតិវៀតណាម ចេញចូលតាមតែអំពើចិត្ត ក្នុងដែនសមត្ថកិច្ច របស់លោកសក់ម៉ក់ ដើម្បីលេងល្បែងស៊ីសងជល់មាន់ ផ្លែដែក ជា ចំំណីអាហារដ៏ឆ្ងាញ់របស់លោកឬ ?
រឿងលំហូរជនជាតិវៀតណាម ចេញចូលស្ទើរជារៀងរាល់ថ្ងៃ តាមច្រកព្រំដែន សំរោង ហៅសៀងហៃ ស្ថិតនៅឃុំ សំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយលោកសក់ ម៉ក់ ជាប្រធានច្រកព្រំដែន។ ប្រភពពីពលរដ្ឋ នៅច្រកព្រំដែនសំរោង ហៅសៀង ហៃ បានប្រាប់អ្នកកាសែតថា ស្ទើរជារៀងរាល់ថ្ងៃ ជនជាតិវៀតណាម បាននាំគ្នាសម្រុកឆ្លងដែន ដើម្បីប្រមូលផ្ដុំគ្នា យ៉ាងភ្លូកទឹក ភ្លូកដី ដើម្បីលេងល្បែងស៊ីសងមាន់ ជល់ ផ្លែដែក ក្នុងមួយៗគូររាប់សិបលានដុង ដោយស្រែក ហ៊ោរកញ្ជ្រៀវ ម៉ាសេរី ជ្រកក្រោមដំបូល កាស៊ីណូ៦៧ ស្ថិតនៅឃុំ សំរោង ស្រុកចន្ទ្រា គ្មានសម្ថតកិច្ច និងស្ថាប័នពាក់ពន្ធ័ណាមួយ ចេញមុខបង្រ្កាបសោះឡើយ?។
សូមជម្រាបថា ទោះបីជាកន្លងមក សម្ដេច តេជោ ប្រធានព្រឹទ្ធសភា ដែលជាបិតាសន្តិភាព ផ្កាយ៥ផុតលេខ និងស្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ជាទីបំផុត និងបានប្រគល់ដាវអាជ្ញាសឹក ដល់ នគរបាល ស្នងការនិងអភិបាលរាជធានីខេត្ត អោយយកចិត្តទុកដាក់បង្រ្កាប បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូរទាំងប្រទេស យ៉ាងណាក្ដី ក៍ដូចជាគ្មានប្រសិទ្ធភាពដែរពីព្រោះមន្រ្តីពាក់ពន្ធ័ទាំងនោះ ទំនងខ្លាចអំណាច ឥទ្ធិពលម្ចាស់កាស៊ីណូ ៦៧ ច្រកព្រំដែន សំរោង ហៅសៀងហៃ ជាង អនុសាសន៍របស់សម្តេចទាំងទ្វេរទៅទៀត។
ប្រភពខាងលើបានឲ្យដឹងទៀតថា កាស៊ីណូខាងលើនេះ បានបិទមួយរយៈពេលកន្លងមកហើយ ដោយបានចាប់ដំណើរ ការឡើងវិញ ជាមួយនឹងល្បែងស៊ីសងមាន់ជល់ផ្លែដែក។ រីឯអ្នកចូលទៅលេងល្បែងស៊ីសង នៅទីនេះ ភាគរយខ្ពស់ជាជនវៀតណាម បាននាំគ្នាសម្រុកឆ្លងដែន ចូលទៅលេងដោយមិនមានការព្រួយបារម្ភសោះឡើយ?។ ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា? អ្នកដែលហ៊ានបើកល្បែងជល់មាន់ខ្នាតធំ ប្រហែលជាមានខ្នងបង្អែក រឹងមាំនៅពីក្រោយខ្នងសម្បើមណាស់ហើយមើលទៅ ទើបអាចដំណើរការបានរលូនជារៀងរាល់ថ្ងៃបែបនេះ។ ក្តីកង្វល់ របស់ប្រជាពលរដ្ឋរសនៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះបញ្ហា អសន្តិសុខ សង្គម ក្នុងមូលមូលដ្ឋាន របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើ បទល្មើស ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ទាក់ទិននិងករណីខាងលើនេះ លោក ជិន សុភឿន អធិការស្រុកចន្រ្ទា បានបញ្ជាក់ប្រាប់អ្នកកាសែតថា លោកគ្មានសម្ថតភាពក្នុងការបង្រ្កាបឡើយ សូម្បីតែលោកទៅដល់ ក៍គេមិនមើលមុខផង។ដោយឡែកលោកស ក់ម៉ក់ បណ្តាញសារព័ត៌មានយើងខ្ញុំមិនអាចសូមការបំភ្លឺលំអិតបាននោះទេ?ដោយលោកសក់ ម៉ក់ មិនទទួលទូរស័ព្ទ។
ប្រជាពលរដ្ឋ ក្នុងស្រុកចន្ទ្រា សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល ខេត្តស្វាយរៀង រួមនឹងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមជួយចាត់មន្ត្រី ពាក់ព័ន្ធ ក្រោមឪវាទ ចុះទប់ស្កាត់ និងបង្ក្រាប! ទីតាំងបទល្មើសល្បែង(បញ្ជាល់មាន់)និងល្បែងខុសច្បាប់ គ្រប់ ប្រភេទ ក្នុង(កាស៊ីណូ 67)មួយកន្លែង ក្បែរច្រកទ្វារព្រំដែន សំរោង(ហៅច្រក សៀងហៃ) ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)..៕
www.knkndaily.com.kh

0 Comments:
Post a Comment
KKK