តើ មន្ទីរបរិស្ថានខេត្ត តាកែវ ឬ ក៏មានភ្លើងខៀវ ពីក្រសួងបរិស្ថានទើបបានជារោងចក្រផបារីមិនគោរពត្រឹមត្រូវច្បាប់ស្តីពីបរិស្ថាន ស្ថិតនៅក្នុងស្រុកបាទី ដំណើរការបានយ៉ាងរលូនបាន ? ~ គេហទំព័រ នគរខ្មែរ -->
សូមស្វាគមន៍ គេហទំព័រ នករខ្មែរ​ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tele: 0976887728
សូមស្វាគមន៍ www.knkndaily.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 0976887728

តើ មន្ទីរបរិស្ថានខេត្ត តាកែវ ឬ ក៏មានភ្លើងខៀវ ពីក្រសួងបរិស្ថានទើបបានជារោងចក្រផបារីមិនគោរពត្រឹមត្រូវច្បាប់ស្តីពីបរិស្ថាន ស្ថិតនៅក្នុងស្រុកបាទី ដំណើរការបានយ៉ាងរលូនបាន ?

ចំនួនអ្នកទស្សនា : Views

   តើ មន្ទីរបរិស្ថានខេត្ត តាកែវ ឬ ក៏មានភ្លើងខៀវ ពីក្រសួងបរិស្ថានទើបបានជារោងចក្រផបារីមិនគោរពត្រឹមត្រូវច្បាប់ស្តីពីបរិស្ថាន ស្ថិតនៅក្នុងស្រុកបាទី ដំណើរការបានយ៉ាងរលូនបាន ?

 តាកែវ÷ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន  ដោយមានការចូលរួមពីតំណាងឃុំកណ្ដឹងតូច ឃុំត្រពាំងសាប មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្ដឹង និងមន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានរកឃើញការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន LH-TBC (CAMBODIA) CO., LTD ស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។ 

  ក្រុមការងារបានពិនិត្យឃើញថារោងចក្រមិនបានបំពាក់ប្រព័ន្ធបឺតខ្យល់ក្នុងអគារផលិតកម្មគ្រប់គ្រាន់ និងពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាត់បន្ថយក្លិនភាយចេញទៅក្រៅនោះទេ។ រោងចក្រមានឡសម្ងួតចំនួន១គ្រឿង និងពុំមានបំពាក់ប្រព័ន្ធសម្អាតផ្សែងនោះទេ។ ក្រុមការងារបានធ្វើតេស្តគុណភាពខ្យល់ត្រូវបានរកឃើញ លើសកម្រិតកំណត់ស្ដង់ដា។ ជាមួយគ្នានេះ រោងចក្របាន ដំណើរការអាជីវកម្ម ពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ។

   នៅចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ ដោយតម្រូវឱ្យក្រុមហ៊ុន ត្រូវរៀបចំបំពាក់ប្រព័ន្ធសម្អាតក្លិននៅអគារផលិតកម្មឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបំពាក់ប្រព័ន្ធសម្អាតផ្សែងនៅឡសម្ងួតឱ្យបានត្រឹមត្រូវ និងអនុលោមតាមស្ដង់ដាកំណត់។-  ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨  និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់  ត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់ ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។

   ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានរាយការណ៍និងផ្តល់ព័ត៌មានពិត ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងបានចូលរួមសាមគ្គីក្នុងការរៀបចំកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាមានភាពស្អាត តរហូតទៅ។ ទាក់ទិននឹងករណីខាងលើនេះ មហាជននៅក្នុងស្រុកបាទីខេត្តតាកែវ មានការងឿងឆ្ងល់ថា?តើមានអ្វីជាអាថ៌កំបាំង  ហេតុអ្វីបានជាសមត្ថកិច្ចជំនាញ មិនធ្វើការបិទទីតាំងរោងចក្រផលិតបារីខាងលើ នៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលកំពុងតែ ដំណើរការ មិនគោរពត្រឹមត្រូវ ស្តីពីច្បាប់បរិស្ថាន។

0 Comments:

Post a Comment

KKK
Share This