អំណាច ច្រកទ្វេភាគីព្រំដែនដា ជាអំណាចផ្តាច់មុខ របស់ លោក មុយ បញ្ញារិទ្ធ ឬ បានជសធ្វើព្យុះភ្លៀង ហាក់បីដូចជា ពើងទ្រូងជាមួយ ឯកឧត្តម បណ្ឌិត គុណ ញឹម ទាន ? ~ គេហទំព័រ នគរខ្មែរ -->
សូមស្វាគមន៍ គេហទំព័រ នករខ្មែរ​ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tele: 0976887728
សូមស្វាគមន៍ www.knkndaily.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 0976887728

អំណាច ច្រកទ្វេភាគីព្រំដែនដា ជាអំណាចផ្តាច់មុខ របស់ លោក មុយ បញ្ញារិទ្ធ ឬ បានជសធ្វើព្យុះភ្លៀង ហាក់បីដូចជា ពើងទ្រូងជាមួយ ឯកឧត្តម បណ្ឌិត គុណ ញឹម ទាន ?

ចំនួនអ្នកទស្សនា : Views

 



  អំណាច ច្រកទ្វេភាគីព្រំដែនដា ជាអំណាចផ្តាច់មុខ របស់ លោក មុយ បញ្ញារិទ្ធ ឬ បានជសធ្វើព្យុះភ្លៀង ហាក់បីដូចជា ពើងទ្រូងជាមួយ ឯកឧត្តម បណ្ឌិត គុណ ញឹម ទាន ?


  ច្រកព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្ថិតនៅ ភូមិ​ដា​កណ្តាល ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺច្រកទ្វារ ដែលជា សរសៃឈាមសេដ្ឋកិច្ចជាតិ ទ្រទ្រង់ជាតិ ដើម្បីការ អភិវឌ្ឍជាតិ ។

     ហេតុអ្វីបានជា លោក មុយ បញ្ញា​រិទ្ធ ប្រធានការិយាល័យ​គយ​ច្រក​ដា ហៅ​ច្រក​ដូង​7​ដើម ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​ញញើត​ ឯកឧត្តមបណ្ឌិត គុណ ញឹម ដែលជាមេកើយ អ្វី​ឡើយ​។​ ឯកឧត្តមបណ្ឌិត គុណ ញឹម ជាឥស្សរជន ដ៏ឆ្នើមមួយរូបដែលចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ចុះហេតុអ្វី លោក ​មេៗគយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ មុយ បញ្ញា​រិទ្ធ ហ៑ាន មើលរំលង។

    បើតាម ​ប្រភព​ស្និទ្ធ​នឹង​លោក មុយ បញ្ញា​រិទ្ធ បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក មុយ បញ្ញា​រិទ្ធ ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ពុករលួយ​។

​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​ទ្វេភាគី​ដា បង់ពន្ធ​ប្រមាណ​45​ទៅ​50​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក មុយ បញ្ញា​រិទ្ធ យ៉ាង​ត្រជាក់ចិត្ត​តែម្ដង​។​

      ចំណែក​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រក​ទ្វេភាគី​ដា ត្រូវ​លោក មុយ បញ្ញា​រិទ្ធ គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ស្រេច​តែ​ចិត្ត ហើយ​គ្មាន​អ្នក​ណា​ហ៊ាន​តវ៉ា​ជា​មួយ​លោក​លោក មុយ បញ្ញា​រិទ្ធ នោះទេ​។​​មន្ត្រី​នៅ​ច្រកព្រំដែន​ទ្វេភាគី​ដា បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​នាំចេញ​ទៅ​ស្រុក​យួន ដូចជា តំឡូង​មី ជ័រកៅស៊ូ​ស្អុយ អុស​ដើម​កៅស៊ូ ធ្យូង និង​កសិផល​ផ្សេងៗ​ចេញ​ទៅ​ស្រុក​យួន​ក៏​ជា​ប្រភព​ចំណូល​របស់​លោក មុយ បញ្ញា​រិទ្ធ ផងដែរ​។​

  ដូច្នេះ​ហើយ​ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​។ ព្រោះ​មេៗ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បណ្ដោយ​ឲ្យ​លោក មុយ បញ្ញា​រិទ្ធ សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ជា​បន្តបន្ទាប់​។


​ជាក់ស្ដែង​ក្នុង​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកព្រំដែន​ទ្វេភាគី​ដា ត្រឹម​មួយ​រយៈពេល​ខ្លី គឺ​លោក មុយ បញ្ញា​រិទ្ធ ប្រើ​អំណាច​និង​តួនាទី​ប្រមូល​លុយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទល់​តែ​សោះ​......៕


0 Comments:

Post a Comment

KKK
Share This