មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? ~ គេហទំព័រ នគរខ្មែរ -->
សូមស្វាគមន៍ គេហទំព័រ នករខ្មែរ​ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tele: 0976887728
សូមស្វាគមន៍ www.knkndaily.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ទំនាក់ទំនង Tele: 0976887728

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន?

ចំនួនអ្នកទស្សនា : Views

      មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន?


     មេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន ខេត្តកណ្តាល សប្បាយចិត្តប្រមូលលុយពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃ

     បើតាមប្រភព​ច្បាស់ការពី​មន្ត្រី​នៅ​ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានអោយដឹងថា មេគយចល័តនិងមេគយ​ច្រក​ទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន ខេត្តកណ្ដាល ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់។​ដោយឡែក​មេគយចល័តនិងមេគយ​ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្ដាល គ្មានន៎ណាហ៊ានប៉ះពាល់ឡើយដោយសារ​មាន​ខ្នងបង្អែក​ក្រាស់​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទើបក្រុមលោកគយទាំងនោះហ៊ានធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់ ។​

    ក្រុមគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្តរបៀបពុករលួយ​យ៉ាង​ឆាប់រហ័ស ក្រោយ​ចូលកាន់​តំណង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន សហការគ្នាជាមួយមេគយចល័តបើកដៃអោយឈ្មួញ​ធំៗ​នាំចូល​ទំនិញ​គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាពចេញពី​ប្រទេសវៀតណាមចូលមក ប្រទេសខ្មែរ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវនោះទេ!ទាំងនេះសបញ្ជាក់ឃើញថាជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​មេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំដែល​ល្បីល្បាញ​ខ្លាំង​ខាង​ប្រព្រឹត្តរបៀបពុករលួយ​ទំនិញ​ដែល​ឈ្មួញ​តូចធំនាំ​ចូល​តាម​ច្រក​មួយនេះ បង់ពន្ធ​ប្រមាណ​45​ទៅ​50​ភាគរយ​តែប៉ុណ្ណោះ ហើយ​ក្រៅពីនោះឈ្មួញ​បែងចែក​ផលប្រយោជន៍​ជា​មួយ​សមត្ថកិច្ចគយ សមត្ថកិច្ចជំនាញពាក់ពន្ធ័ប្រចាំច្រកយ៉ាង​ត្រជាក់ចិត្ត​ ។​

       ចំណែក​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ចេញពី​ប្រទេសវៀតណាមចូលមកប្រទេស ខ្មែរតាម​ច្រក​ទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន ខេត្តកណ្ដាល ដែរនោះត្រូវ​មេគយច្រកទ្វារនិងមេគយចល័ត គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ស្រេច​តែ​ចិត្តហើយ​គ្មាន​ឈ្មួញណា​ហ៊ាន​តវ៉ា​ឡើយ ។​

ប្រភពពីមន្ត្រី​នៅ​ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​សម្រុកនាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ទំនិញខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃជា​ប្រភព​ចំណូល​ដ៍ធំរបស់​មេគយចល័តនិងមេគយច្រកទ្វារ ដ៍មហិមាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ។​

    បើហេតុនេះហើយ​សូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាពិនិត្យឡើងវិញនូវភាពមិនប្រក្រតីពុករលួយរបស់មេគយចល័តនិង មេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដែលបើក ដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសប្រទេសវៀតណាម ចូលមកប្រទេសខ្មែរតាមច្រកមួយនេះយ៉ាងគំហ៊ុក ហើយមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំប្រើ​អំណាច​និង​តួនាទី​ប្រមូល​លុយ​លើតុក្រោមតុតាមរបៀបពុករលួយមិនញញើតអ្វីទាំងអស់បាន...៕


0 Comments:

Post a Comment

KKK
Share This