តើអាចឬទេ បើផលិតបារីដោយគ្មានច្បាប់ស្ថិតនៅឃុំជើងកើប ស្រុកកណ្ដាលស្ទឹង គ្មានសមត្ថកិច្ចថ្នាក់ណាមិនដឹងនោះ ?
រោងចក្រផលិតបារីរបស់ចិនមួយកន្លែងស្ថិតនៅត្រង់ចំណុចភូមិជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មិនបានដឹង ថាមានច្បាប់ឬក៏គ្មាននៅទេ ជាពិសេស គឺបង្កក្លិនអាសោចសុទ្ធតែសារធាតុគីមីសាយភាយដល់ផ្ទះប្រជាពលរដ្ឋនៅក្បែនោះតែម្ដង នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានពីប្រជាពលរដ្ឋ ដែលអង្គភាពសារព័ត៌មានវីអូខេ ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ។
រោងចក្រផលិតបារីរបស់ចិនមួយនេះ កំពុងតែទទួលរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងតែម្ដង ដោយស្ដុកទុកបារីរាប់សិបតោនរួចបញ្ជូនទៅក្រៅប្រទេសដោយគេចពន្ធទៀតផង តាមច្រករបៀងផ្សេងៗដែលគេបានសហការគ្នារួចរាល់ហើយ។ ម្យ៉ាងទៀតតាមប្រភពរបស់មន្រ្ដីជំនាញបានអះអាងប្រាប់ថា រោងចក្រមួយនេះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេ ហើយអាចដំណើការទៅបានដោយរលូនគឺអាចមានខ្នងបង្អែកធំនៅពីក្រោយ និងចាំអន្ដរាគមន៍ទៅគ្រប់ពេលវេលា។
អ្វីដែលនឹកស្មានមិនដល់នោះ ការសាយភាយក្លិនបែបនេះទៅហើយ ម្ចាស់ទីតាំងហាក់មិនបានខ្វាយខ្វល់សុខទុក្ខរបស់ប្រជាពលរដ្ឋដែរ ឯមន្រ្ដីជំនាញបើទោះបីជាអ្នកសារព័ត៌មានបានផ្សាយជាច្រើនករណីទៅហើយក៏មិនឃើញមានការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬក៏បិទទីតាំងនោះតែម្ដងទៅ បើដឹងថាគ្មានច្បាប់អនុញ្ញាតយ៉ាងដូច្នេះ។ នាពេលកន្លងមកក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ បានកំណត់យ៉ាងច្បាស់លាស់នូវស្ដង់ដាដែលបានកំណត់តាមច្បាប់ និងផលិតនូវផលិតផលដែលមានគុណភាពមិនបណ្ដាលឲ្យមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋសំណើសុំឲ្យមន្ដ្រីជំនាញចុះពិនិត្យ ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សូមមេត្តាចាត់មន្ដ្រីជំនាញចាត់វិធានការណ៍កន្លែងមួយនេះផង។ ហើយយើងខ្ញុំនឹងរងចាំនូវការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការ សម្រាប់ព័ត៌មានលំអិតយើងខ្ញុំនឹងធ្វើផ្សាយនៅវគ្គបន្ទាប់...៕
គេហទំព័រ (នគរខ្មែរ) www.knkndaily.com.kh
0976887728
www.knkndaily.com.kh



0 Comments:
Post a Comment
KKK