មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន?
មេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន ខេត្តកណ្តាល សប្បាយចិត្តប្រមូលលុយពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃ
បើតាមប្រភពច្បាស់ការពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានអោយដឹងថា មេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន ខេត្តកណ្ដាល ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។ដោយឡែកមេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្ដាល គ្មានន៎ណាហ៊ានប៉ះពាល់ឡើយដោយសារមានខ្នងបង្អែកក្រាស់នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបក្រុមលោកគយទាំងនោះហ៊ានធ្វើអ្វីៗតាមអំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់ ។
ក្រុមគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ សាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបពុករលួយយ៉ាងឆាប់រហ័ស ក្រោយចូលកាន់តំណងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន សហការគ្នាជាមួយមេគយចល័តបើកដៃអោយឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាពចេញពីប្រទេសវៀតណាមចូលមក ប្រទេសខ្មែរ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវនោះទេ!ទាំងនេះសបញ្ជាក់ឃើញថាជាប្រភពចំណូលដ៏សំខាន់របស់មេគយចល័តនិងមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំដែលល្បីល្បាញខ្លាំងខាងប្រព្រឹត្តរបៀបពុករលួយទំនិញដែលឈ្មួញតូចធំនាំចូលតាមច្រកមួយនេះ បង់ពន្ធប្រមាណ45ទៅ50ភាគរយតែប៉ុណ្ណោះ ហើយក្រៅពីនោះឈ្មួញបែងចែកផលប្រយោជន៍ជាមួយសមត្ថកិច្ចគយ សមត្ថកិច្ចជំនាញពាក់ពន្ធ័ប្រចាំច្រកយ៉ាងត្រជាក់ចិត្ត ។
ចំណែកឈ្មួញ និងអាជីវករតូចតាចដែលនាំចូលទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេស ខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រុងសំពៅពូន ខេត្តកណ្ដាល ដែរនោះត្រូវមេគយច្រកទ្វារនិងមេគយចល័ត គាបយកលុយលើតុក្រោមតុស្រេចតែចិត្តហើយគ្មានឈ្មួញណាហ៊ានតវ៉ាឡើយ ។
ប្រភពពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានឲ្យដឹងទៀតថា ក្រុមឈ្មួញសម្រុកនាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ទំនិញខូចគុណភាពចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃជាប្រភពចំណូលដ៍ធំរបស់មេគយចល័តនិងមេគយច្រកទ្វារ ដ៍មហិមាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ។
បើហេតុនេះហើយសូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាពិនិត្យឡើងវិញនូវភាពមិនប្រក្រតីពុករលួយរបស់មេគយចល័តនិង មេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដែលបើក ដៃអោយឈ្មួញធំៗនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសប្រទេសវៀតណាម ចូលមកប្រទេសខ្មែរតាមច្រកមួយនេះយ៉ាងគំហ៊ុក ហើយមេគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំប្រើអំណាចនិងតួនាទីប្រមូលលុយលើតុក្រោមតុតាមរបៀបពុករលួយមិនញញើតអ្វីទាំងអស់បាន...៕
www.knkndaily.com.kh
















